ថ្ងៃនេះខ្មុំជាមូយមិត្ដ ដែលមកពីសៀមរាប និងនៅភ្នំពេញ គឺទៅលេងកំព់ងសោម ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃអង្គា ទី ៧ ខែ កញ្ញា ឆ្នាំ ២០១០ ទើបត្រឡប់មកវិញ។
2 កញ្ញា
ស្វាគមន៍ប្រិយមិត្ដ
ក្នុងថ្ងៃសំរាកនេះ សុភី នឹកចង់នាំប្អូនៗទៅមើលភាពយន្ដម្ដង។ នាងអោយប្អូនប្រុសម្នាក់ ទៅមើលរោងកុន តើគេលេងរឿងអី។ មួយស្របក់ធំ ប្អូនរត់ត្រលប់មកវិញ ប្រាប់ថា គេលេងរឿង ស្វាគមន៍ប្រិយមិត្ដ។ សុភីនាំបងប្អូនមុជទឹកស្លៀកពាក់យ៉ាងស្អាត រួចដើរទៅទិញសំបុត្រ។ ទៅដល់ បុគ្គលិកប្រាប់ថាៈ គេមិនបញ្ចាំងទេ ព្រោះគេប្រជុំក្នុងខេត្ដ។ ផ្លាកស្វាគមន៍នោះ គឺទទួលអ្នកមកប្រជុំទេ៕
29 សីហា
ទូរស័ព្ទអាយហ្វូន ៤ អាចប្រើស៊ីម២
ក្រុមហ៊ុន USBfever បានប្រកាសឧបករណ៏ដែលអាចបន្តដាក់ស៊ីមទី២អោយទូរស័ព្ទអាយហ្វូន៤ (សូមមើលរូប)។
តំលៃ USD 28.99
29 សីហា
វិធីព្យាបាលត្របកភ្នែកធ្លាក់ស្រយ៉ាក!
មិនថាមនុស្សដែលមានអាយុត្រឹមលេខ២ ឬលេខ៣ ក៏កើតធ្លាក់ស្រយ៉ាកត្របកភ្នែកខាងក្រោមបានដូចគ្នា ពេលកើតហើយ នឹងពិបាកបាត់ទៅវិញណាស់ មូលហេតុកើតមកពីតាមពូជវង្ស និងរបបក្រពេញ ឬ(កូនកណ្តុរ) ក្នុងរាងកាយរបស់យើងធ្វើការខុសធម្មតា ធ្វើឲ្យខ្លាញ់ និងសារជាតិអាក្រក់ ហូរចូលទៅរុំជុំវិញបរិវេណប្រស្រីភ្នែកច្រើនពេក នៅពេលអ្នកដេកខុសឥរិយាបថ ឬដេកមិនគ្រប់គ្រាន់…
វិធីដោះស្រាយ ឬព្យាបាលៈ
-
ជៀសវាងទទួលទានអាហារប្រៃពេក
-
កុំត្រដុស ឬចុចឈ្លីត្របកភ្នែក ដែលជាធម្មតានឹងធ្វើឲ្យត្របកភ្នែកកាន់តែរីកធំឡើង
-
ក្បាលឲ្យខ្ពស់បន្តិចពេលដេក ហើយត្រូវដេកផ្ងារ ដើម្បីអោយរបស់អាក្រក់ដូចជា ញើស និងខ្លាញ់កក ក្នុងត្របកភ្នែក ហូរចេញទៅខាងក្រៅបានងាយ
-
យកផ្លែត្រសក់បន្ទះស្តើង ត្រាំទឹកកកឲ្យត្រជាក់ បិទនៅជុំវិញប្របកភ្នែក នៅមុនពេលគេង ឬប្រើឡេលាប ដើម្បីបន្ថយអាការៈត្របកភ្នែកធ្លាក់ស្រយ៉ាកបាន ៕
- ជៀសវាងទទួលទានអាហារប្រៃពេក
- កុំត្រដុស ឬចុចឈ្លីត្របកភ្នែក ដែលជាធម្មតានឹងធ្វើឲ្យត្របកភ្នែកកាន់តែរីកធំឡើង
- ក្បាលឲ្យខ្ពស់បន្តិចពេលដេក ហើយត្រូវដេកផ្ងារ ដើម្បីអោយរបស់អាក្រក់ដូចជា ញើស និងខ្លាញ់កក ក្នុងត្របកភ្នែក ហូរចេញទៅខាងក្រៅបានងាយ
- យកផ្លែត្រសក់បន្ទះស្តើង ត្រាំទឹកកកឲ្យត្រជាក់ បិទនៅជុំវិញប្របកភ្នែក នៅមុនពេលគេង ឬប្រើឡេលាប ដើម្បីបន្ថយអាការៈត្របកភ្នែកធ្លាក់ស្រយ៉ាកបាន ៕


